King Father-PM Hun Sen-001

20953470_10155625437578210_8037570744631597445_n

អត្ថបទ ប៉ាង សុខឿន (ហ្វេសប៊ុក ខ្មែរ សុវណ្ណភូមិ) ធ្វើសេចក្តីកត់សម្គាល់អំពី រឿងព្រំដែនខ្មែរ-យួន និងការចោទប្រកាន់ថា «ហ៊ុន សែន ជាមួយអំពើក្បត់ជាតិ» បានផ្សព្វផ្សាយហូរហែរ ជាពិសេសនៅថ្ងៃទី ២២ សីហា ២០១៧ នេះ។ សូមអានអត្ថបទទាំងស្រុង៖

រឿងដំណោះស្រាយខ្សែបន្ទាត់ព្រំដែនខ្មែរ ជាមួយ យួន, ឡាវ និងថៃ គឺប្រើប្រាស់ផែនទីខុសៗគ្នា និងតាមឆ្នាំខុសៗគ្នា អាស្រ័យលើប្រទេសបារាំង ដែលកាលនោះ ជាអ្នកដាក់អាណានិគម នៅឥណ្ឌូចិន។ ជាក់ស្តែងជាមួយវៀតណាម បារាំងបានប្រើប្រាស់ផែនទីជាផ្លូវការ ប្រភេទ Bonnes ខ្នាត ១/១០០.០០០ ជាមូលដ្នាន និងមានចំនួន ២៦ ផ្ទាំង បោះពុម្ភពីចន្លោះឆ្នាំ ១៩៣៣ មកឆ្នាំ១៩៥៣ ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញជាតិខ្មែរ មាត្រា២។

បញ្ហាជាមួយយួន៖ ដោយសារតែក្រោយរបបប៉ុលពត យួន បានត្រួតត្រាកម្ពុជា កាលនោះ យួនបានកំណត់ខ្សែបន្ទាត់ព្រំដែនគោក និង សមុទ្រជាថ្មី ដោយផ្អែកលើសន្ធិសញ្ញា ឆ្នាំ ១៩៨២, ១៩៨៣, និង ១៩៨៥ រួចឲ្យរបបអាយ៉ងរបស់ខ្លួន (ហ៊ុន សែន, ជា ស៊ីម, ហេង សំរិន) ចុះហត្ថលេខាយល់ព្រម ជាមួយ យួន ហើយចាប់ផ្តើម បោះបង្គោលព្រំដែនគោកជាថ្មី ខ្មែរ-យួន ចន្លោះឆ្នាំ ១៩៨៦-១៩៨៨ ដោយដកបង្គោលព្រំដែន ពីសម័យបារាំងចោល គឺឲ្យគ្មានពលរដ្ឋខ្មែរណាដឹងឡើយ ហើយក៏គ្មានពលរដ្ឋខ្មែរណាដឹងថា យួន បោះចូលដីខ្មែរប៉ុន្មានដែរ នាកាលនោះ។

ភស្តុតាងបន្សល់ទុកថា ជាទង្វើក្បត់ជាតិ កាត់ដីឲ្យយួន ក្នុងការបោះបង្គោលព្រំដែន ពីឆ្នាំ១៩៨៦-១៩៨៨ របស់ស៊ីភីភី (បក្សប្រជាជនកម្ពុជា)/ ហ៊ុន សែន រហូតមកដល់ពេលនេះគឺ៖

១. ការបោះបង្គោលព្រំដែនថ្មី គឺប្រើផែនទី ដែល យួន គូសឲ្យខ្មែរប្រើ តាមសន្ធិសញ្ញា ឆ្នាំ១៩៨៥ ទាំងអស់។
២. ប្តូរផែនទីពី Bonnes របស់បារាំង ខ្នាត ១/១០០.០០០ មកផែនសង្រ្គាមអាមេរិកកាំង UTM ខ្នាត ១/៥០.០០០ តាមការចង់បានរបស់ យួន។
៣. ផែនទីបារាំងគូសមាន ២៦ ផ្ទាំង ផែនទីយួនគូសថ្មី តាមផែនទីអាមេរិកកាំង តាមសន្ធិសញ្ញា ឆ្នាំ ១៩៨៥ មាន ៤០ ផ្ទាំង។
៣. យួន ការដកបង្គោលព្រំដែនបារាំង ១២៤ បង្គោល ចោល, បន្ទាប់មក យួន បោះបង្គោលថ្មី កាលពី ឆ្នាំ១៩៨៦-១៩៨៨ ហើយដកបង្គោលទាំងនេះចោលវិញ ដើម្បីបំបិទដាន, រួចហើយក៏បោះបង្គោលព្រំដែនថ្មីីទៀត ជាលើកទី៣ ឡើងវិញ ដោយបន្តបោះបង្គោលថ្មីទាំងនេះ ផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ និងប្រើផែនទី បោះពុម្ព ក្រោយឆ្នាំ១៩៥៣ ទាំងអស់ «ទេសរដ្ឋមន្ត្រី កិច្ចការព្រំដែន វ៉ា គឹមហុង ថាជាផែនទី បោះពុម្ពដោយប្រទេសវៀតណាម ក្នុងសន្និសីទ ថ្ងៃទី ០២ កក្កដា ២០១៥»
. ទិដ្ឋភាពនៃការបាត់បង់ដីស្រែ ដីចំការ វត្តអារ៉ាម និងភូមិករ តាមព្រំដែន (ជាក់ស្តែងភូមិកំណើត ប្រធានរដ្ឋសភា ហេង សំរិន) កោះត្រល់ខ្មែរ និង ដែនសមុទ្រខ្មែរ គឺពលរដ្ឋខ្មែរគ្រប់រូប សុទ្ធតែបានដឹង និង បានឮ។

ការព្យាយាមបំភ្លៃ និងបោកប្រាស់ខ្មែរ បិទបាំងទង្វើក្បត់ជាតិ របស់ខ្លួន {ហ៊ុន សែន} រួមមាន

១. ការបង្កើត ក្រុមមនុស្សថ្មី គឺក្រុមការងារ សុខ ទូច ប្រធានរាជបណ្ឌិសភាកម្ពុជា ឲ្យមកធ្វើកិច្ចការព្រំដែន និយាយការពារ និង ជំនួស គណៈកម្មការព្រំដែនរបស់រដ្ឋាភិបាល ដឹកនាំដោយ វ៉ា គីមហុង និង ហ៊ុន សែន។
២.ការប្រើវិធីបោករាស្រ្តខ្មែរ តាមរយៈការធ្វើជាស្នើសុំផែនទី សម្តេចតា នរោត្ត សីហនុ តម្កល់ទុកនៅ UN ប៉ុន្តែសុំមកតែ ផែនទី មិនត្រឹមត្រូវ ហើយមានតែ ១៩ ផ្ទាំងតែប៉ុណ្ណោះ យកមកបោកប្រាស់ពលរដ្ឋខ្មែរ ដោយអះអាងថា ផែនទីទាំងនោះ ជាផែនទីសម្តេចតា បានតម្កល់ទុក នៅ UN។
៣. អ្វីដែលរឹតតែច្បាស់ គឺរដ្ឋាភិបាល ហ៊ុន សែន និង សុខ ទូច មិនដែលហ៊ានបង្ហាញ Sheet Name, Sheet No, Production Date និង Remarks នៃផ្ទាំងផែនទីនីមួយៗ យកមកពី UN ដែលជាអត្តសញ្ញាណពិត នៃផែនទី ដើម្បីឲ្យពលរដ្ឋខ្មែរ ឬបក្សប្រឆាំង បានដឹងឡើយ។ ជាពិសេសខាងរដ្ឋាភិបាល ក៏មិនដែលបានបង្ហាញពី Sheet Name, Sheet No, Production Date និង Remarks នៃផ្ទាំងផែនទី UTM នីមួយៗ តាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ដែល វៀតណាម គូសឲ្យរដ្ឋាភិបាល ហ៊ុន សែន ប្រើសម្រាប់បោះបង្គោលព្រំដែន ដើម្បីឲ្យពលរដ្ឋខ្មែរ ឬបក្សប្រឆាំង បានឃើញថែមទៀតទេ។

តាមមូលហេតុ និងទឡ្ហីករណ៍ ដូចបានរៀបរាប់ខាងលើ ពលរដ្ឋខ្មែរ អាចយល់បានយ៉ាងងាយ ចំពោះរឿងព្រំដែន និង ទង្វើក្បត់ជាតិនៃ ស៊ីភីភី (បក្សកាប់អំណាច) របស់ ហ៊ុន សែន និង ក្រុមការងាររបស់ សុខ ទូច យ៉ាងពិតប្រាកដ។ (ដោយ ប៉ាង សុខឿន)

ខាងក្រោមនេះ សូមភ្ជាប់វីដេអូ ស្តីអំពីប្រវត្តិនៃ ការបោះបង្គោលព្រំដែនខ្មែរ-យួន៖