capturee19e85e19e9f

(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ប្រភព RFA Khmer, ឯកសារព្រំដែនលោក ស៊ាន ប៉េងសែ និងអត្ថបទខ្លីរបស់លោក ប៉ាង សុខឿន)

ទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ (ដើម)
ទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ (ចម្លង)

លោក ស៊ាន ប៉េងសែ អ្នកជំនាញការព្រំដែនខ្មែរ ជាអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ សម័យលន់-នល់ សព្វថ្ងៃជាប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង ​បាន​រិះគន់​ធ្ងន់ធ្ងន់ៗ ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «កាល​លោក ហ៊ុន សែន នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ព្រមព្រៀង​ទទួល​ស្គាល់​ថា កោះ​ត្រល់  (ចម្ងាយ ១៥ គ.ម ពីខេត្តកំពត កម្ពុជា និង ៤៥ គ.ម ពីតំបន់ហាទៀង កម្ពុជាក្រោម វៀតណាម)និង ​ប្រជុំ​កោះ​ក្រចក​សេះ ជា​ទឹក​ដី​វៀតណាម» ។ តាមឯកសារលោក ស៊ាន ប៉េងសែ បញ្ជាក់​ថា កោះ​វ៉ៃ ឬ​ កោះ​ពូឡូវ៉ៃ គឺ​ជា​កោះ​ខ្មែរ​ជានិច្ចកាល ពុំ​បាន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ វៀតណាម ឡើយ តាំងពីដើមមក។ សូម្បីតែសម្តេចឪ នរោត្តម សីហនុ ក៏មិនដែលទទួលស្គាល់ថា ប្រជុំកោះត្រល់ និង ទឹកដីកម្ពុជា ជារបស់វៀតណាមម្តណាទេ។

លោក ស៊ាន ប៉េងសែ បានបន្ថែម​ថា ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ​កសិកម្ម មិន​បាន​ប្រគល់ ឬ​បណ្ដោយ​ឲ្យ​វៀតណាម ​ចូល​កាន់​កាប់​ កោះ​វ៉ៃ នោះ​ឡើយ។ ចំណែក​នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម ឬ​ព្រះរាជាណាចក្រ​ទី១ នៃ​សម្ដេច នរោត្តម សីហនុ ក៏​កោះ​នោះ​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ ​កម្ពុជា។  លោក ​បន្ត​ថា លើក​លែង​តែ​រវាង​ថ្ងៃ​ទី​១០ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​១៩៧៥ ដែល ​វៀតណាម បាន​រំលោភ​ឈ្លានពាន​ម្ដង គឺ​នៅ​ពេល​ដែល​កម្ពុជា​ ធ្លាក់​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ ខ្មែរ​ក្រហម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ២០១២ ថ្លែងថា លោក ស៊ាន ប៉េងសែ ​​អ្នក​ជំនាញ​ផែនទី​ព្រំដែនខ្មែររូប​នេះ មិន​បាន​ធ្វើ​អ្វី ដើម្បី​ទៅ​យក ​កោះ​វ៉ៃ ពី​ការ​គ្រប់គ្រង​របស់​វៀតណាម ទេ។ លោក ហ៊ុន សែន បានជេរប្រមាថ លោក ស៊ាន ប៉េងសែ ថា «…អា​មួយ​ រត់​ទៅស្រុក​បារាំង កាន់​ផែនទី​រត់​កាល​ហ្អែង​ធ្វើ​រដ្ឋមន្ត្រី​របស់ លន់ ណុល… កោះ​វ៉ៃ ​អ្នក​ណា​កាន់​កាប់ ក្រែង​វៀតណាម​ខាង​ត្បូង​! ចុះ​ម៉េច​ហ្អែង​មិន​ទៅ​យក។ កោះ​វ៉ៃ អ្នក​ណា​គ្រប់គ្រង គឺ​អា​ធីវគី ម៉េច​ក៏​លោក​ឯង ​រដ្ឋមន្ត្រី​ជំនាន់​នោះ​ មិន​យក …»។

លោក ស៊ាន ប៉េងសែ ​បានសង្កត់ធ្ងន់ថា កាល​ពី​ថ្ងៃ​ទី​ ០៧ កក្កដា ឆ្នាំ​១៩៨២ លោក​ ហ៊ុន សែន ដែល​កាល​នោះ​ គឺ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ចុះ​ហត្ថលេខា​ ដោយ​ខុស​ច្បាប់ ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ង្វៀន កូថាច់ លើ​កិច្ច​ព្រមព្រៀង ​ស្ដីពី​ទឹក​ប្រវត្តិសាស្ត្រ។ នោះ​គឺ​ លោក ហ៊ុន សែន ទទួល​ស្គាល់​ជា​លើក​ដំបូង ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ថា កោះ​ត្រល់ និង ​ប្រជុំ​កោះ​ក្រចក​សេះ ឬ​ ពូឡូ ប៉ង់យ៉ង ជា​របស់​ វៀតណាម ព្រម​ទាំង​បាន​អះអាង​ថា វៀតណាម ​បាន​ទទួល​ស្គាល់​វិញ​ថា កោះ​វ៉ៃ ជា​របស់​ខ្មែរ។

កោះ​ពូឡូវ៉ៃ គឺ​ជា​កោះ​ធំ​មួយ​ ស្ថិត​ចម្ងាយ ​១០០ ​គីឡូម៉ែត្រ​ពី​ ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ត្រូវ​គេ​ស្គាល់​ថា គឺ​ជា​មូលដ្ឋាន​កងទ័ព​ដ៏​សំខាន់​មួយ ក្នុង​ការ​ការពារ​ដែន​សមុទ្រ ​កម្ពុជា។

លោក ប៉ាង សុខឿន ជាសិស្សរបស់លោក ស៊ាន ប៉េង សែន និងលោក ឌី ការេត នៃគណៈកម្មាធិការ​ព្រំដែន ប្រទេសបារាំង បានសង្ខេបអត្ថន័យរឿងរ៉ាវ កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ចំនួន ៤ ចំណុច។

អត្ថន័យចំបងនៃ កិច្ចព្រមព្រៀងទឹកប្រវត្តិសាស្រ្ត ដែលចុះហត្ថេខា ដោយលោក ហ៊ុន សែន (រដ្ឋមន្រ្តីការបរទេសខ្មែរ) និងលោក ង្វៀង កូថាច់ (រដ្ឋមន្រ្តីការបរទេស វៀតណាម) នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៨២ គឺ៖

១). វៀតណាម តម្រូវវឲ្យខ្មែរទួទួលស្គាល់បន្ទាត់ព្រំដែនសមុទ្រ ខ្មែរ-យួន តាមបន្ទាត់ប្រេវីយេ (Brévié line) ជាខ្មែរបន្ទាត់រដ្ឋបាល រវាងកូសាំងស៊ីន និង កម្ពុជា ពីសម័យអាណានិគមបារាំង ប៉ុន្តែកាលនោះ បារាំង ទុកប្រជុំកោះត្រល់ ឲ្យកម្ពុជា ជាអ្នកគ្រប់គ្រង ព្រោះវាក្បែរដែនដីគោក ខាងខ្មែរ។
២). បើខ្មែរ ទទួលស្គាល់ខ្សែព្រំដែនសមុទ្រ តាមខ្សែបន្ទាត់ប្រេវីយេនេះ (Brévié) មានន័យថា ខ្មែរ យល់ព្រម កាត់កោះត្រល់ ឲ្យទៅ យួន ជាស្ថាពរ។ ត្រង់នេះមានន័យថា លោក ហ៊ុន សែន ទទួលស្គាល់ការកាត់ កោះត្រល់ ឲ្យទៅភាគី យួន។
៣). បង្កើតខ្សែបន្ទាត់ព្រំដែនសមុទ្រ ជាថ្មី ។
៤). ឈ្លានពាន យកសមុទ្រខ្មែរថែមទៀត ធ្វើជាអាជីវកម្មរួម ជាមួយ យួន ពោលគឺពលរដ្ឋនៃប្រទេសទាំងពីរ អាចរកស៊ីក្នុងដែនសមុទ្រប្រត្តិសាស្រ្ត គឺរកស៊ី ឬនេសាទ ក្នុងដែនសមុទ្រខ្មែរ បានដោយសេរី។

Koh-Tral-A
សន្ធិសញ្ញាព្រំដែនទឹក .១
សន្ធិសញ្ញាព្រំដែនទឹក .២
សន្ធិសញ្ញាព្រំដែនទឹក .៣
សន្ធិសញ្ញាព្រំដែនទឹក .៤
ផែនទីព្រំដែនទឹក ខ្មែរ យួន ហ៊ុនសែន ស៊ីញ៉េ ១៩៨២
ផែនទីព្រំដែនទឹក ខ្មែរ យួន ១៩៨២
ព្រំដែនទឹក ផែនទី ១៩៨២
Advertisements